Thursday, May 24, 2018

របៀបធ្វើ ទឹកត្រីផ្អែម

គ្រឿងផ្សំ
- ទឹកខ្មេះ ឬ ទឹកក្រូចឆ្មា ១ ចានចង្កិះ
- ទឹកត្រី ១ ចានចង្កិះ
- ស្ករស ២ ចានចង្កិះ
- ខ្ទឹមស ខ្ទឹមក្រហម ម្ទេស
- សណ្ដែកដីលីង
- ទឹកដាំពុះ ឬ (ទឹកដូង​បើសិនជាអាច) ៥ ចានចង្កិះ

របៀបធ្វើ
- ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ហាន់ស្តើងៗ
- សណ្ដែកដីលីងបុកតីចៗ កុំអោយម៉ត់ពេក
- លាយគ្រឿងផ្សំទាំងអស់ចូលគា្ន (មិនបាច់ដាក់សណ្ដែកដីទេ) កូអោយសព្វ។ នៅពេលដែលយើងញុំាចាំរោយសណ្ដែកដីពីលើជាកាស្រេច៕
ទឹកត្រីនេះអាចញាំជាមួយ បាញ់ហ៊យ បាញ់ស៊ុង ចាយ៉ នំគ្រក់ គុយទាវឆា គុយទាវមូរ ​ណែម​ ត្រីបំពង​ជាមើម.....។ល។

Wednesday, May 23, 2018

ប្រហុកគ្រឿងក្រសាំងខ្ចប់ស្លឹកចេក

គ្រឿងផ្សំ
- ប្រហុក ៣-៤ស្លាបព្រាបាយ ចិញ្ច្រាំឲ្យម៉ត់
- សាច់ជ្រូក ២០០ក្រាម ចិញ្ច្រាំឲ្យល្អិតតូចៗ
- គល់ស្លឹកគ្រៃ ៣-៤ស្លាបព្រាបាយហាន់ស្តើងៗ
- រំដេង ១ដុំហាន់
- ក្រសាំង កន្លះកូនចាន ឆ្កឹះយកសាច់
- ខ្ទឹមស ៥កំពឹសហាន់
- ខ្ទឹមក្រហម ១ដុំហាន់
- ស្ករស ១ស្លាបព្រាកាហ្វេ
- ប៊ីចេង ចុងស្លាបព្រា
- ម្ទេស តាមការចូលចិត្ត
- ស្លឹកចេក និងក្រដាសអាលុយមីញ៉ូម
- ដាក់ល្មៀតបន្តិច ប្រសិនបើចង់បានពណ៌

+ វិធីធ្វើ
១. មុនដំបូងយកសាច់ជ្រូកមកដាក់ចិញ្ច្រាំ ជាមួយប្រហុក, ក្រសាំង, គល់ស្លឹកគ្រៃ, ខ្ទឹមស, ខ្ទឹមក្រហម, រំដេង, ម្ទេស, ស្ករស និងប៊ីចេងម្តងទៀតឲ្យម៉ត់ចូលគ្នា។
២. បន្ទាប់មកយកវាដាក់ខ្ទប់ជាមួយស្លឹកចេក រួចហើយខ្ទប់ជាមួយក្រដាសអាលុយម៉ញ៉ូមមួយជាន់ទៀតយកទៅដាក់ដុតឲ្យឆ្អិនជាការស្រេច៕

របៀបធ្វើ សាច់មាន់ស្ពៃខ្មៅ

គ្រឿងផ្សំ
- មាន់មួយក្បាល ( លាងទឹកអោយស្អាត យកទៅស្ងោរ អោយឆ្អិនរួចបេះយកតែសាច់ )
- ស្ពៃខ្មៅ 1kg ( លាងទឹកអោយស្អាត យកតែធាង រួចយកទៅស្រុះទឹកក្ដៅអោយឆ្អិនបន្តិច )
- ខ្ទឹមស កាត់ក្បាលបកសំបកចេញ ( លាងទឹកអោយស្អាត ចិញ្ច្រាំអោយម៉ត់រួចយកទៅបំពងអោយឆ្ងុយ )
- ការ៉ុតមួយ ( លាងទឹអោយស្អាត ចិតសំបកចេញ ហាន់ជាបន្ទះស្ដេីងៗ រួយយកទៅស្រុះទឹកក្ដៅអោយឆ្អិនបន្តិច )
- សាឡាត់មួយដេីម ( លាងទឹកអោយស្អាយបេះវាទុកយកទៅទ្រនាប់ ពីក្រោមចានសាច់មាន់ស្ពៃខ្មៅ )
- ឬសជីរវាន់ស៊ុយ ឈេីអែម ផ្កាចន្ទ័
- ទឹកសីុអីុវ ប្រេងខ្យង ប្រេងល្ង
- ស្ករស ( ដាក់បន្តិចបានហេីយ )


របៀបធ្វើ
- យកធាងស្ពៃខ្មៅ លាយជាមួយខ្ទឹមបំពងរួចទុកមួយអន្លេីរ។
ដាក់ខ្ទះអោយក្ដៅ ចាក់ប្រេងឆារចូលអោយក្ដៅដាក់ខ្ទឹមចិញ្ច្រាំគល់ជីរវាន់ស៊ុយ ឈេីអែម ផ្កាចន្ទ័ ចូលលីងអោយឆ្ងុយចាក់ទឹកសីុអីុវប្រេងខ្យង ប្រេងល្ង ស្ករស រួចដាក់ទឹកធម្មតាចូលបន្តិច ភ្លក់រស់ជាតិតាមចំណូលចិត្ត ទុកអោយពុះបន្តិច បិតភ្លេីង រួចចាក់ទឹកជ្រលក់ចូលចានធំល្មមយកសាច់មាន់ដាក់ចូលទឹកជ្រលក់ច្របល់អោយសព្វដាក់ ស្ពៃខ្មៅ ការ៉ុត ស្លឹកជីរវាន់ស៊ុយ គ្នារួចសង្កត់អោយសព្វគ្នាបន្តិចរួចទុកមួយអន្លេីរ។
- យកចានរៀបសាឡាត់ ដាក់ពីរលេីចានរួចយកចានដែល មានស្ពៃខ្មៅនិងសាច់មាន់ដែលផ្សំគ្រឿងរួចមកចាក់ផ្កាប់ពីរលេីចានដែលរៀបសាឡាត់រួចជាការស្រេច៕

របៀបធ្វើ សម្លទំពាំង

គ្រឿងផ្សំ
- ត្រី កាត់ជាកង់ៗ (ត្រីពោធិ ត្រីកែរ .......)
- សាច់ជ្រូកចិញ្ច្រាំ
- ខ្យង (តាមការចូលចិត្ត)
- ខ្ទិះដូង (តាមការចូលចិត្ត អាចមិនដាក់ក៌បាន) )
- ទំពាំងស្រស់ ស្លឹកងុប ស្លឹកបាស)
- ទឹកត្រី ម្សៅស៊ុប ស្ករស អំបិល)
- ប្រហុកចិញ្ច្រាំ)

វិធីធ្វើ
- ចាក់ខ្ទិះដូង រឺទឹកធម្មតា(តាមចំណង់ចំណូលចិត្ត) ចូលក្នុងឆ្នាំងសម្លរ ដាក់ទំពាំង អំបិលបន្តិច និងអង្ករបន្តិចហើយយកទៅរំងាស់មួសន្ទុះ។
- ទើបដាក់ប្រហុក សាច់ជ្រូកចិញ្ច្រាំ ខ្យង និងត្រី ទុកអោយពុះម្ដងទៀត ទើបដាក់ អំបិល ស្ករស ម្សៅស៊ុប និងទឹកត្រី ហើយភ្លក់មើលអោយល្មម (តាមការចូលចិត្ត) រួចសឹមដាក់ ស្លឹកងុប និង ស្លឹកបាសចូល ទុកអោយពុះម្ដងទៀតរួចជាការស្រេច ។

Tuesday, May 22, 2018

របៀបធ្វើ ត្រីចៀនជូរអែម 

របៀបធ្វើ ត្រីចៀនជូរអែម 
សម្រាប់គ្រឿងផ្សំទឹកត្រីផ្អែម
- ទឹកត្រី ១ពែង
- ទឹកខ្មេះ ១ពែង
- ស្ករស ២ពែង
- ទឹក ២ពែង
- អំបិល ចុងស្លាបព្រាកាហ្វេ
- ខ្ទឹមសចិញ្ច្រាំ ៥ស្លាបព្រាបាយ
- ម្ទេសចិញ្ច្រាំ ២ស្លាបព្រាបាយ
- ខ្ទឹមក្រហមហាន់ស្តើងៗ មួយក្តាប់
- ម្សៅឆា ២ស្លាបព្រាកាហ្វេ
- ទឹក ៦ស្លាបព្រា

របៀបធ្វើ
- យកត្រីកន្លះគីឡូ ទៅដាក់បំពង អោយឆ្អិនស្រួយស្បែក ទើបស្រង់ ដាក់ចាន។
- យកទឹកខ្មេះ១ពែង លាយ ខ្ទឹមសខ្ទឹមក្រហម និង ម្ទេស ទុកមួយអន្លើ។
- ដាំទឹក២ពែង អោយពុះ ថែមស្ករ និង ទឹកត្រី។
- យកទឹកខ្មេះលាយខ្ទឹមស ខ្ទឹមក្រហម និងម្ទេស ទៅចាក់ក្នុង ទឹកឆ្អិន នោះ កូរអោយសព្វ ភ្លក្សសាបប្រៃ ថែមថយ តាមចំណូលចិត្ត។
- យកទឹកលាយជាមួយម្សៅឆា កូរអោយសព្វ ទើបយកទៅចាក់ក្នុង ឆ្នាំងទឹកត្រីផ្អែម កូរអោយពុះសព្វ ទើបយកទៅចាក់លើត្រីចៀន។
- បើចង់ឆ្ងាញ់ ដាក់ម្ជូរក្រសាំង ជំនួសទឹកខ្មេះ។

វិធីធ្វើ ណែមសាច់ត្រី (ណែមបាត់ដំបង)

គ្រឿងផ្សំ៖
.
១ ជាធម្មតាគេប្រើត្រីរ៉ស់ ឬ ត្រីឆ្លាត 1kg
២. ស្ករស ២ស្លាបព្រាបាយ
៣. អំបិល ១ស្លាបព្រាបាយ
៤. រំដេង ៣មើម
៥. ខ្ទឹមស១មើម
៦. ម្ទេស
៧. ស្លឹកកន្ទួត (បើមាន)
៨. ស្លឹកចេក (បើមាន) ទុកខ្ចប់
៩. ថង់ប្លាសស្ទិចទុកច្រក

របៀបធ្វើ៖
>
បុកឬកិនរំដេង និងខ្ទឹមសចូលគ្នាអោយម៉ត់។
ហាន់សាច់ត្រីជាចំណិតតូចៗ រួចបុកឬកិនអោយម៉ត់ដែរ។
លាយសាច់ត្រីដែរម៉ត់ហើយ ជាមួយរំដេង និងខ្ទឹមស ដាក់ស្ករស និងអំបិលចូល រួចច្របល់ដោយប្រើម៉ាស៊ីនម៉ត់សាច់ រឺបុកចូលគ្នាអោយសព្វរហូតដល់សាច់ត្រីស្វិតចូលគ្នាទើបឈប់។
ច្រកដាក់ថង់រឺវិចខ្ចប់និងស្លឹកចេកដោយសង្កត់អោយណែន និងបង្កប់ម្ទេស និងស្លឹកកន្ទួតតាមបរិមាណដែលអ្នកចូលចិត្ត រួចចងអោយជិតកុំអោយចូលខ្យល់។
ទុក ២ថ្ងៃ២យប់ ដោយមិនអោយត្រូវកំដៅថ្ងៃ និងមិនដាក់ក្នុងទូរទឹកកក សាច់ត្រីនឹងឆ្អិនហើយឡើងជូរឆ្ងាញ់អាចបរិភោគបាន។

Monday, May 21, 2018

នំបញ្ជុកវៀតណាម

របៀបធ្វើនំបញ្ជុកវៀតណាម‬ (នំបញ្ចុកស្រុះ រឺនំបញ្ចុកកាពិ)
គ្រឿងផ្សំមាន
1- ខ្ទឹមស រំដេង ស្លឹកគល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ផ្សិតមូល
2- សាច់ សាច់ត្រី ឈាមជ្រូក ជើងមាន់ 
3- ស្ករ ប៊ីចេង អំបិល ទឹកត្រី
4- បន្លែ មាន ស្លឹកកាឆាយ ត្រកូន ត្រយោងចេក ជីររណា ជីនាងវង សណ្តែកបណ្តុះ
‪‎
របៀបធ្វើ

1-ដាំទឹក ដាក់ ខ្ទឹមស រំដេង ស្លឹកក្រៃ ស្លឹកក្រូចសើច ពុះបន្តិច
2-បង់សាច់ត្រី ឈាមជ្រូក ជើងមាន់ 
3-ដាក់ស្ករ ប៊ីចេង អំបិល ទឹកត្រី ហើយស្រង់សាច់ត្រីឡើង បេះដុំៗ
4-បង់ឈាមជ្រូក និងផ្សិត ទុក ៥នាទី 
5-វគ្គស្រុះបន្លែ ស្លឹកកាឆាយ ត្រកូន ត្រយោងចេក ជីររណា ជីវង សណ្តែកបណ្តុះ
 
6-ដួសដាក់ចាន ហើយដាក់នំបញ្ចុកពីលើ រៀបសាច់ត្រី សាច់ជ្រូកជើងមាន់ ឈាមជ្រូកពីលើនំបញ្ចុក ស្រូបទឹកសម្ល
7-ទឹកកាពិ ឆាជាមួយខ្ទឹមស អោយឆាវបន្តិច
8-ទឹកអំពិលទុំ លាយជាមួយទឹកក្តៅ ដាក់ប៊ិចេងបន្តិច
 
ដាក់ស្ករបន្តិច ពេលញាំុដាក់ទឹកកាពិ ទឹកអំពិលទុំចូល តាមចំណូលចិត្តជាការស្រេច ។

លោក សម រង្ស៊ី បន្តអំពាវនាវកុំឱ្យពលរដ្ឋទៅបោះឆ្នោតទោះរងការគំរាមរឹបអូសទ្រព្...

Saturday, May 19, 2018